ការកំសាន្តសប្បាយលេងសើចវាជារឿងធម្មតារបស់មនុស្ស តែត្រូវលេងសើចសប្បាយអោយសមជាមនុស្ស និង សមនឹងតួនាទីរបស់ខ្លួន។ ជាទូទៅពូកំរឃើញ អ្នកយល់LDP posted រូបភាពមិនសមរម្យណាស់ ទាំងរូបភាពអ្នកដទៃទាំងរូបភាពខ្លួនឯង។ ការថតធ្វើមុខធ្វើមាត់ធ្វើកាយវិការមិនទំនងក៏ជាការសប្បាយខុសបែបបទមួយដែរ ព្រោះតួនាទីយើង LDP គឺជាអ្នកផ្តល់គំរូល្អដល់សង្គម។ យើងបានសង្កេតឃើញថា អ្នកយល់LDP កំរនឹងមានសកម្មភាពបែបនេះណាស់។ តែជួនកាលAccount ក្លែងក្លាយ យករូបគេមកដាក់តែប្រើAccount នេះក្នុងនាមជាLDP ជួយគិតទាំងអស់គ្នាបន្តិចទៅមើល តើអាងតែមិនមែនជារូបពិតរបស់ខ្លួន ក៏ចេះតែPost រូបភាពធ្វើមុខធ្វើមាត់មិនសមរម្យទៅឬយ៉ាងម៉េច? មនសិកាជាមនុស្សប្រាប់យើងថា ក្នុងនាមជាLDP ទោះរូបនោះមិនមែនជារូបពិតរបស់យើងក៏ដោយ ក៏មិនគួរ Posted រូបមិនទំនងអញ្ចឹងដែរ ព្រោះអ្នកប្រើវាក្នុងឋាន:ជាLDP វាគឺជាតំលៃរួមរបស់LDPយើង។ ជាទូទៅ អ្នកយល់LDP យើងជាមនុស្សមានចិត្តអាណិតអាសូរគេច្រើន តែភាគច្រើនណាស់ដែលមានចិត្តចង្អៀត ហើយមិនបានសង្កេតឃើញថាខ្លួនចិត្តចង្អៀតទេ។ មនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរយ៉ាង គឺតាំងតែងចំពោះភាពជាសភាវ:អាក្រក់ និងតឹងតែងចំពោះខ្លួនឯង និងរស់ក្នុងភាពអធ្យាស្រ័យខ្ពស់មួយ។ គឺមានចិត្តសណ្តោសអធ្យាស្រ័យចំពោះមនុស្សដែលគួរទទួលបាននូវធម៌អភ័យ។តែបញ្ហានៅត្រង់បញ្ញារបស់មនុស្សមិនអាចកាត់យល់ដោយត្រឹមត្រូវនូវអ្វីដែលជាសភាវ:អាក្រក់ និងកំហុសប្រភេទណាគួរទទួលបានធម៌អភ័យ។ បញ្ហាគឺនៅត្រង់ហ្នឹង។ត្រូវមើលអោយឃើញដោយខ្លួនឯងថា អធ្យាស្រ័យគឺជាសំរស់របស់យើង។ អោយមនុស្សល្អគេខុសមកលើយើងចុះ អោយគេយល់ច្រឡំមកលើយើងចុះ កុំអោយតែយើងធ្វើខុសទៅលើគេមុន។ ដើម្បីីអោយអ្នកអាចអធ្យាស្រ័យដល់មនុស្សល្អ អ្នកត្រូវសំឡឹងរកមើលចំនុចល្អរបស់មនុស្សនោះ ដោយលែងចោលកំហុសរបស់បុគ្គលនោះដែលធ្វើអោយអ្នកទើសចិត្តទុកមួយឡែកសិន។ ខ្ញុំជាញឹកញាប់បានទើសនឹងទង្វើរបស់អ្នកគាំទ្រLDP យើងប៉ុន្តែខ្ញុំតែងតែសំលឹងមើលជ្រុងផ្សេងទៀតរបស់មនុស្ស ជួនកាលខ្ញុំលើកការទើសរបស់ខ្ញុំចេញ ដោយសារវ័យ ជួនក្មេងពេក ខ្ញុំគិតថាគ្នាមានបទពិសោធន៍ជីវិតតិច ជួនកាលគាត់ចាស់ជាងខ្ញុំៗទុកដូចជាបង ព្រោះគាត់ធ្វើការអោយLDP នៃពួកយើងច្រើនណាស់ គាត់ស្មោះត្រង់ហើយ លះបង់លុយកាក់ពេលវេលាចំពោះLDPយើង។ ពេលសំឡឹងឃើញបែបនេះខ្ញុំទៅជាសើច កំហុសគាត់ត្រូវបាត់សាបរលាបដោយគុណសម្បត្តិរបស់គាត់ផ្ទាល់។ អ្នកខ្លះគ្នាក្មេង មានជីវភាពខ្សត់ខ្សោយ តែគ្នានៅតែខិតខំចូលរួមក្នុងចលនាយើង ម្លោះហើយរាល់អ្វីដែលខ្ញុំយល់ថាជាកំហុសត្រូវបានលើកលែងដោយគុណសម្បត្តិបែបនេះរបស់គេ។ ខ្ញុំជួបរឿងដែលសមាជិកអ្នកគាំទ្រ LDP ធ្វើឡើង ជួនកាលចំពោះខ្ញុំផ្ទាល់ជួនកាលចំពោះអ្នកដទៃ តែខ្ញុំឃើញថាមិនទំនង តែជាទូទៅខ្ញុំតែងតែជាមនុស្សសំរេចថាមនុស្សនេះយ៉ាប់ក្រោយអ្នកនៅជុំវិញខ្លួនខ្ញុំ ព្រោះខ្ញុំចេះតែអនុគ្រោះព្រោះហេតុនេះឬហេតុនោះជាប្រចាំ ហើយការនេះមិនមែនខ្ញុំធ្វើដោយបញ្ឆោតចិត្តខ្លួនឯងទេ គឺចិត្តខ្ញុំពិតជាអនុគ្រោះមែនទែន។ ហើយខ្ញុំដឹងទៀតថាបើខ្ញុំគ្មានចិត្តបែបនេះ គ្មានមនុស្សច្រើនទេដែលអាចរស់នៅជាមួយខ្ញុំបាន។ តែពូសង្កេតឃើញគ្នាយើងខ្លះ ចិត្តល្អណាស់គឺសំបូរក្តីអាណិតអាសូរ តែចិត្តចង្អៀតណាស់ ហើយមិនទាំងបានដឹងថាខ្លួនកំពុងមានចិត្តចង្អៀតទៀតផង។ រឿងក្នុងក្រុមខ្លះវាជារឿងប៉ះទង្គិច ដោយអាចដោះតាមរបៀបធូរៗ លេងសើចសប្បាយសោះ តែទៅជារករបៀបដោះស្រាយបែបល្អជាមិនឃើញ បែរជាបង្ករអោយទៅជារឿងអោយទាល់តែបាន។ម្តេចក៏មិនចាំថា ការអធ្យាស្រ័យគឺជាសំរស់របស់ខ្លួនអញ្ចឹងហ្ន? ម្តេចក៏មិនព្រមអោយគេខុសមកលើយើងចុះ កុំអោយតែយើងខុសទៅលើគេហ្ន? អ្នកស្រមៃបន្តិចមើលបើអ្នកជាអ្នកដឹកនាំក្រុម ចិត្តបែបអ្នកនោះមានមនុស្សប៉ុន្មាននាក់អាចរស់ក្នុងបេះដូងរបស់អ្នកបានទៅ? មនុស្សចិត្តទូលាយគឺមនុស្សលើមនុស្ស។ ពូនិយាយនេះមិនមែនមានន័យថា អ្នកដែលយើងមើលឃើញថាបានធ្វើកំហុសនោះ មិនបានធ្វើកំហុសនោះទេ តែគឺយើងយកគុណសម្បត្តិផ្សេងមកគិត យូរៗទៅឃើញកំហុសនោះចង់តែសើច ព្រោះមើលឃើញថាមនុស្សដែលបានធ្វើកំហុសនោះជាមនុស្សល្អទេ។ រស់នៅក្នុងក្រុមតែងតែមានការប៉ះទង្គិច ដូច្នេះការប៉ះទង្គិចបែបហ្នឹងវាមិនមែនជាបញ្ហាទេ វារឿងធម្មតានៃជីវិតជាក្រុមតើ បញ្ហាពិតគឺនៅត្រង់របៀបប្រតិកម្មចំពោះបញ្ហានោះទេតើ៕ Facebook Page: LDP TVonline
Tuesday, March 31, 2015
Sunday, March 29, 2015
Thursday, March 26, 2015
Wednesday, March 25, 2015
Friday, March 20, 2015
Tuesday, March 17, 2015
Tuesday, February 24, 2015
Subscribe to:
Posts (Atom)
